ចិនផ្ញើសារ អបអរសាទរ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបញ្ចប់ការធ្វើចត្តាឡីស័ក ដោយសុវត្ថិភាព

0
9

ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានផ្ញើរសារអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយ សុវត្ថិភាព។ សូមជូនពរព្រះរាជាណាចក្រកម្ពុជា រីកចម្រើនរុងរឿង ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត!»។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលផ្លូវការចុងក្រោយ ក្នុងការតេស្ដរកវិរុសកូវីដ-១៩ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង អ្នកនៅជាមួយសម្តេច ដែលបាន ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថាអវិជ្ជមានទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here