អូស្ត្រាលីសន្យា ជួយកម្ពុជា លេីការបោសសំអាតមីន រហូតដល់ ឆ្នាំ២០២៥

0
8

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន បានដឹកនាំតំណាង ប្រទេសម្ចាស់ជំនួយ នៃគម្រោងបោសម្អាតមីនដើម្បីពិនិត្យលទ្ធផល ដំណាក់កាល ទី ៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គការ Halo Trust ក្រោមគម្រោង CFR-IV និងជួបសំណេះសំណាល ជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អាជ្ញាធរ មីន បានបញ្ជាក់ ឲ្យដឹងថា លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារគម្រោង CFR-lV សម្រាប់ដំណើការគម្រោងកន្លងមក និងអរគុណប្រតិបត្តិករដែលបំពេញការងារប្រកបដោយវិជ្ជាជីវ:។

លោក បាន បន្ថែម ថា អូស្ត្រាលីបានផ្តល់ថវិកាជាង១០០លានដុល្លារអូស្ត្រាលី លើវិស័យបោសសម្អាតមីននៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៨ ហើយអូស្ត្រាលី សន្យាបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា លើវិស័យនេះ រហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្ត ជាតិវិស័យសកម្មភាពមីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here