ភ្នំពេញ៖ ផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ដ្រាលី ដែលមានស្រាប់នៅកម្ពុជា រដ្ឋាភិបាល អូស្រ្តាលីនឹងផ្តល់ជំនួយ ចំនួន៧០លានដុល្លារ បន្ថែមទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ជំនួយនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឲ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈ ផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្ត បាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចដំណើរការបាន»៕