ចាប់​ខ្លួន​ជន​ជាតិ​ចិន​២នាក់ជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម

0
7

ភ្នំពេញ: អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍​យ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:៤០នាទី កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ២នាក់:
១-ឈ្មោះ ហ្សេវ ចឹងអ៉ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ។
ខ-វត្ថុតាងចាប់យកបាន :
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here