ក្រសួងអប់រំណែនាំពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២០-២០២១

0
8

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ នូវការងារមួយចំនួនសម្រាប់ការអនុវត្តឆ្នាំសិក្សា ២០២០-២០២១ ។

សូមជម្រាបថា ការងារមួយចំនួនសម្រាប់ការអនុវត្តឆ្នាំសិក្សា ២០២០-២០២១ មានដូចជា ៖ រយៈពេលនៃឆ្នាំសិក្សា ,ការប្រារព្ធពិធីបើកបវេសនកាល និងការរៀបចំអនាម័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា ជាដើម។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ នឹង បេីក បវេសនកាល នៅ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here