ប្អូន​ស្រីនា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ចុះ​សួ​រ​សុ​​​​​ខ​ទុ​ក្ខ​ ​​និង​នាំ​អំ​ណោ​យ​ ​ចែ​ក​ជូន​កុ​មា​កំ​ព្រា​ ​នៅ​ម​ណ្ឌ​ល​ឧ​ក​ញ៉ា​ ​នួ​ន​ ​អ​ក​ ​ព្រៃ​ជ្រុំ

0
5

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅចែកជូនកុមាកំព្រា នៅមណ្ឌលកុមារកំព្រា ឧកញ៉ា នួន អក ព្រៃជ្រុំ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ថ្ងៃនេះមកសួរសុខទុក្ខចៅៗ នៅមណ្ឌលកុមារកំព្រា ឧកញ៉ា នួន អក ព្រៃជុំ យកសម្ភារ:ពីអង្គការសប្បុរសធម៌កម្ពុជ កុលបុត្ររបស់កូនស្រី នឹម វណ្ណ: មកជួយដល់ចៅៗទីនេះមិត្តរួម Facebook បែបធ្លាប់ឮហើយពាក្យចាស់ៗ តែងតែពោលថា បានពីក្អែកមកចែកឲ្យតាវ៉ៅមានអង្ករ ២តោន, មី ២៩កេស,ត្រីខ ៣កេសធំ, ទឹកដោះគោ ៥កេស ទឹកលាង ១កេស, អាវ៥០, ថវិការ ៤លាននិង ៦០ម៉ឺនរៀល និង១១៥០ដុល្លារ។

លោកស្រីបន្តថា ជំនួយទាំងនេះបានមកពី សប្បុរសជននានាចូលរួម ឧបត្ថម្ភដូចតទៅ៖១.ប្អូនស្រីឧកញ៉ា ថារី អ៊ឹង ១លានរៀល, ២.កញ្ញា ឈា សេងអ៊ឹម ២លានរៀល, ៣.ក្មួយប្រុស ហ៊ុន គឹមជាតិ ៥០០ដុល្លារ, ៤.កូនស្រី ប៉ុល មុនី្នរ័ត្ន ២០០ដុលារ, ៥.អ្នកដន្លង ប៉ាក់ លីណា ១០០ដុល្លារ, ៦.លោកជំទាវ ខៃ ណារិន ១លានរៀល, ៧.លោកស្រី ប៊ុត សុជាតា ៥០ម៉ឺនរៀល, ៨.លោកស្រី មុំ សីលា ១០០ដុល្លារ, ៩.ក្មួយប្រុស ចេង រដ្ឋា និងភរិយា បូ ស៊ីនួន ៥០ម៉ឺនរៀល, ១០.ក្រុមចលនាស្ត្រីខេត្តកំពង់ស្ពឺ ៦០ម៉ឺនរៀល, ១១.លោក ងួន វាសនា អភិបាលស្រុកឧដុង្គ ភួយ៨០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here