មោទកភាព​ជាតិ​! ​កម្ពុជា ជាប់លេខ១នៅអាស៊ី ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អជាងគ

0
12

ភ្នំពេញ៖ ជាមោទកភាពជាតិដ៏ធំមួយដែល ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣ ក្នុងពិភពលោកជាប្រទេសមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺ បានល្អជាងគេ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០បញ្ជាក់ថា «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique »។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៤នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាលជំងឺ ចំនួន១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here