មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវព្យាបាលជាសះស្បើយ ខណៈរកឃើញអ្នកឆ្លងថ្មីម្នាក់

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងព្យាបាលជាសះស្បើយម្នាក់ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឆ្លងកូវីដ១៩      ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល    នៅថ្ងៃទី២១ វិច្ឆិកា បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នោះ គឺ    ជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាក់ព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងបន្តថា ដោយឡែកលោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២១ វិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដសរុប ៣០៥នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here