លោកដួងតារាប្រកាសស្វាគមន៍រាប់អាននិងផ្ដល់ក្ដីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង

0
9

ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសសូមស្វាគមន៍ទទួលរាប់អាននឹងផ្តល់ក្តីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង​ មិនគិតពីកម្រិតទំហំតូចធំក្រីក្រឬដែលពុំសូវមានអ្នកណាស្គាល់រាប់អាន។

ជាមួយគ្នានោះ លោក ដួង តារា សូមគាំទ្រនឹងលើកទឹកចិត្តដល់បណ្តាសារព័ត៌មានទូទាំងប្រទេស សូមមានឧត្តមគតិខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដោយឈរលើក្រមសីលធម៍ខ្ពស់ជាមួយនឹងការទទួលខុសត្រូវហើយនាំគ្នាជួយលុបបំបាត់ព័ត៌មានក្លែងក្លាយលុបបំបាត់ការផ្សាយដែលមានចរិតលក្ខណៈញុះញ៉ុងបង្កបញ្ហា លុបបំបាត់ការសរសេរឬអត្ថាធិប្បាយដែលមានពាក្យអសុរោះ (ឈ្លើយ) នឹងឈប់ជួយផ្សាយព័ត៌មានដល់បុគ្គលអាក្រក់មួយចំនួនដែលគ្រាន់តែចង់ខ្ចីដៃព័ត៌មានទៅប្រើដោះដូរជាមួយប្រាក់កាសបន្តិចបន្តួច។ជាពិសេសមុននឹងផ្សព្វផ្សាយអ្វីៗសូមបងប្អូនអ្នកសារព័ត៌មានត្រូវរកប្រភពអោយបានច្បាស់លាស់ត្រឹមត្រូវជាមុនសិនហើយត្រូវរៀបចំខ្លួនអោយមានសីលធម៍ខ្ពស់ដែលជាទីស្រឡាញ់នឹងទុកចិត្តរបស់ប្រជាពលរដ្ឋ នឹងជាទីស្រឡាញ់រាប់អានពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែ វិច្ឆិកា លោក ដួង តារា បានសរសេរក្នុងន័យដើមទាំងស្រុងថា «អរគុណសន្តិភាព
អរគុណបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមថែរក្សាការពារសន្តិភាព!
កាលពីម្សិលមិញខ្ញុំមានឱកាសបានសប្បាយរីករាយជាមួយបងប្អូនអ្នកសារព័តមានមកពី២០អង្គភាពដែលកំពុងចូលរួមផ្សព្វផ្សាយព័ត៌មានពិតនឹងកំពុងរួមគ្នាផ្សព្វផ្សាយអំពើល្អតាមសកម្មភាពផ្សព្វផ្សាយព័ត៌មានល្អៗដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

ខ្ញុំសូមស្វាគមន៍ទទួលរាប់អាននឹងផ្តល់ក្តីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង​ មិនគិតពីកម្រិតទំហំតូចធំក្រីក្រឬដែលពុំសូវមានអ្នកណាស្គាល់រាប់អាន។

ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្វាគមន៍ លោក ហង្ស ចក្រា ចាងហ្វាងសារព័ត៌មានខ្មែរម្ចាស់ស្រុក និង លោក ស៊ាង ប៊ុនសុង ចាងហ្វាងសារព័ត៌មានសាន់ដេ ដែលពីមុនធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែពេលនេះក្រោយពីបានជួបខ្ញុំហើយ គឺបងប្អូនមានទំនុកចិត្តនិងភាពកក់ក្តៅកាន់តែខ្លាំងឡេីង​ ហើយក៏បានស្ម័គ្រចិត្តចូលរួមបម្រើផលប្រយោជន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ខ្ញុំសូមគាំទ្រនឹងលើកទឹកចិត្តដល់បណ្តាសារព័ត៌មានទូទាំងប្រទេសសូមមានឧត្តមគតិខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដោយឈរលើក្រមសីលធម៍ខ្ពស់ជាមួយនឹងការទទួលខុសត្រូវហើយនាំគ្នាជួយលុបបំបាត់ព័ត៌មានក្លែងក្លាយលុបបំបាត់ការផ្សាយដែលមានចរិតលក្ខណៈញុះញ៉ុងបង្កបញ្ហា លុបបំបាត់ការសរសេរឬអត្ថាធិប្បាយដែលមានពាក្យអសុរោះ(ឈ្លើយ)នឹងឈប់ ជួយផ្សាយព័ត៌មានដល់បុគ្គលអាក្រក់មួយចំនួនដែលគ្រាន់តែចង់ខ្ចីដៃព័ត៌មានទៅប្រើដោះដូរជាមួយប្រាក់កាសបន្តិចបន្តួច។

មុននឹងផ្សព្វផ្សាយអ្វីៗសូមបងប្អូនអ្នកសារព័ត៌មានត្រូវរកប្រភពអោយបានច្បាស់លាស់ត្រឹមត្រូវជាមុនសិនហើយត្រូវរៀបចំខ្លួនអោយមានសីលធម៍ខ្ពស់ដែលជាទីស្រឡាញ់នឹងទុកចិត្តរបស់ប្រជាពលរដ្ឋនឹងជាទីស្រឡាញ់រាប់អានពីរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំនឹងបន្តរៀបចំកម្មវិធីហូបអាហារគុណធម៍ជាមួយអ្នកសាព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលក្រោយនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមនិងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here