កងពលតូចថ្មើរជើងលេខ៥១ ធ្វើយុទ្ធដំណើរទ័ព និងបាញ់គ្រាប់ពិត

0
11

ភ្នំពេញ​៖​ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យ សិក្ខាកាមវគ្កហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ នឹងវគ្កហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ យុទ្ធដំណើរទ័ព បាញ់គ្រាប់ពិត រួមគ្នា នៅទីលានបាញ់គ្រាប់ពិតរបស់កងពលស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

វគ្កហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ សិក្ខាកាមសរុបចំនួន១០០នាក់ និងវគ្កហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ ៥០នាក់ ហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ នឹងត្រូវបញ្ចប់បិទវគ្គនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

សូមបញ្ជាក់ថា វគ្កហ្វឹកហ្វឺននេះធ្វើយុទ្ធដំណើរទ័ព ចម្ងាយ២៤គីឡូម៉ែ៉ត្រ និងបាញ់គ្រាប់ពិតអាវុធប្រភេទAK47 PKMS។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបានតាមបទបញ្ជាថ្នាក់លើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here