ចិនផ្តល់សម្ភារនិងបរិក្ខា កាត់បន្ថយការបញ្ចេញកាបូន ដល់រាជរដ្ឋាភិបាលកម្ពុជា

0
9

ភ្នំពេញ÷ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិនជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលចិនរួមមាន៖ ១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង
២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ
៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង
ក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ:។

ជំនួយជាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here