ឧត្តមសេនីយ៍ទោ សេង ធារិន៖ ក្រៅពីប្រយុទ្ធដើម្បីការពារជាតិ កងទ័ព មានតួនាទីហ្វឹកហ្វឺនរៀនសូត្រ ពង្រឹងសមត្ថភាពបន្ថែម

0
10

ភ្នំពេញ ៖ ​លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គបំប៉នជំនាញ ស៊ើបការណ៍ ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ ដោយមានការចូលរួម ពីលោកមេបញ្ជាការ មេបញ្ជាការង នាយ នាយទាហានរងពលទាហាន និងអាជ្ញាធរដែនដី ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារដើម្បីការពារជាតិមាតុភូមិ កងយុទ្ធពលខេមរភូមិន្ទ ដែលជាសសរទ្រូង របស់ប្រទេសជាតិ មានភារកិច្ចហ្វឺនហ្វឹក សិក្សារៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព បន្ថែម ក្នុងកាឆ្លើយតបការងារ ភារកិច្ចស្នូលរបស់ខ្លួន ព្រមទាំងប្រមូលផ្ដុំកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ តាមបទបញ្ជារបស់ថ្នាក់លើ។

លោកឧត្តមសេនីយ៍ទោ បានធ្វើការកោតសរសើរ ដល់កម្លាំងដែលបានហ្វឹកហ្វឺនបញ្ចប់វគ្គ នៅថ្ងៃនេះដែលបានខិតខំ ប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនភាព និងផ្ដាំផ្ញើដល់កម្លាំង ដែលធ្វើការបើកវគ្គហ្វឹកហ្វឺន ក្នុងថ្ងៃនេះបន្តយកចិត្តទុកដាក់ សិក្សារៀនសូត្រដើម្បីទទួលបានលទ្ធផលល្អ ដូចកម្លាំងបិទវគ្គនាពេលនេះ ។

ឧត្តមសេនីយ៍ទោបានផ្ដាំផ្ញើ ឲ្យនាយនាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ធ្វើអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here