ខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ី របស់ចិនភ្ជាប់ទំនាក់ទំនង ភាពជាបងប្អូន

0
8

ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។នេះបើយោងតាមរដ្ឋបាលខេត្តកោះកុង។

ការចុះហត្ថលេខានេះធ្វើឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងឱកាស លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានពិភាក្សាទៅលើវិស័យសំខាន់ៗរួមមាន ៖

១. វិស័យទេសចរណ៍ : ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំផ្សព្វផ្សាយជាសាធារណៈ ស្ដីពីវិស័យទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ ហើយនិងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះ សម្រាប់ពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅវិញទៅមក។

២. វិស័យពាណិជ្ជកម្ម : ផ្ដល់នូវការគាំទ្រពេញលេញ ទៅលើធនធានផ្សេងៗ និងគុណសម្បត្តិផ្នែកឧស្សាហកម្មនៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម និងពាណិជ្ជកម្មផ្នែកផលិតផល។

៣. វិស័យវប្បធម៍ : ជំរុញផ្សព្វផ្សាយទេសភាពទេសចរណ៍ ជាយក្រុង ទៅវិញទៅមក និងលក្ខណៈពិសេសផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។

៤. វិស័យអប់រំ : ពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀនអោយ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធីសម្រាប់ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតក្រោមលក្ខខណ្ឌណាមួយសមរម្យ។

៥. វិស័យកសិកម្ម : ស្វែងរកធនធានជាលក្ខណៈពិសេសផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាកសិកម្ម។ ក្រុងវៃណាននិងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាពខេត្ត-ក្រុងយ៉ាងសកម្ម ជាលក្ខណៈអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here