លោក ដួង តារា ប្ដេជ្ញាខិតខំបន្តដោះស្រាយបញ្ហា វិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចតេជោ ជូនពលរដ្ឋ

0
14

ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើការប្ដេជ្ញាចិត្តថា នឹងខិតខំបន្តចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ជូនពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់សម្តេច។

ជាមួយគ្នានោះ លោក ដួង តារា បានប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋឲ្យមានជំនឿទុកចិត្តចុះ ដរាបណានៅមានសម្តេចប្រមុខដឹកនាំ នោះគឺពលរដ្ឋនឹងទទួលបានដំណោះស្រាយនិងយុត្តិធម៍ជាក់ជាមិនខាន។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៣ វិច្ឆិកា លោក ដួង តារា បានលើកឡើងថា «ខ្ញុំនឹងខិតខំបន្តចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ជូនពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់សម្តេច។ សូមបងប្អូនមានជំនឿទុកចិត្តចុះ ដរាបណានៅមានសម្តេចប្រមុខដឹកនាំ នោះគឺពលរដ្ឋនឹងទទួលបានដំណោះស្រាយនិងយុត្តិធម៍ជាក់ជាមិនខាន។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»។

លោក ដួង តារា បានលើកឡើងបន្ថែមថា តាមរយៈអំណោយ សម្តេចទាំងទ្វេ ដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាកន្លងទៅគឺបានបង្ហាញច្បាស់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខដឹកនាំចំពោះសុខទុក្ខពលរដ្ឋទូទៅដោយគ្មានការរើសអើងទៅលើនិន្នាការនយោបាយអ្វីឡើយ ព្រោះពលរដ្ឋទាំងអស់ជាពលរដ្ឋរបស់សម្តេច ហើយសម្តេចគឺជារបស់ពលរដ្ឋកម្ពុជាទាំងអស់គ្នា។ អ្វីដែលសម្តេចទាំងទ្វេចង់បានគឺពលរដ្ឋរស់នៅសុខសប្បាយ មានស្បៀងអាហារទទួលទាន នឹងមានសុខភាពល្អ ជៀសផុតពីជំងឺឆ្លងកូវីដ- ១៩។

លោក ដួង តារា សង្កត់ធ្ងន់ថា«កម្ពុជាមានសំណាងខ្លាំងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឈ្លាសវៃបំផុតដែលបានកាច់ចង្កូតនាវាកម្ពុជាមកដល់ទីសុខសន្តិភាពជាមួយនឹងការរីកចម្រើនដូចដែលយើងទាំងអស់គ្នាបានឃើញមកទល់សព្វថ្ងៃនេះ។

ខ្ញុំបាទជាកូនចៅមានភ័ព្វសំណាងខ្លាំងណាស់ដែលបានរស់នៅក្រោមម្លប់សន្តិភាពដ៏សែនកក់ក្តៅបំផុតក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជាពិសេស ដែលខ្ញុំបាទមានឱកាសបានធ្វើការបម្រើសម្តេច នឹងប្រជាពលរដ្ឋកម្ពុជា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here