ក្រសួងធនធានទឹក ប្រកាសថា រដូវវស្សាឆ្នាំនេះ បានបិទបញ្ចប់ហើយ

0
13

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា      ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងធនធានទឹក បានអះអាងបន្ថែមថា សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសាន កម្រិតបង្គួរ។ ទន្ទឹមនេះរដូវវស្សា ឆ្នាំ២០២០ សន្មតថា បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា ស្ថានភាពធាតុអាកាសបែបនេះ ធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here