ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលែងពូជត្រីដែលជិតដាច់ពូជ ចំនួន ២០០០ ក្បាល ដោយរួមទាំងត្រីគល់រាំងផង។
យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះបានឲ្យដឹងថា «ជាមួយនឹងដៃគូអភិរក្ស របស់យើង លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលែងពូជត្រីដែលជិតដាច់ពូជ ចំនួន ២០០០ ក្បាល ដោយរួមទាំងត្រីគល់រាំងផង។ មច្ឆាជាតិនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ ជម្រក តែវីរបុរសទន្លេមេគង្គ កំពុងតែជួយការពារប្រព័ន្ធបរិស្ថាន អេកូឡូស៊ី»៕


