ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ពីលើ ជំនួយ ១០ ម៉ឺនដុល្លារកាលពីខែតុលាដើម្បីជួយដល់សហគមន៍រងការប៉ះពាល់ដោយ ទឹកជំនន់នៅកម្ពុជា។
យោងតាមហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកានេះបានឲ្យដឹងថា «សហរដ្ឋអាមេរិក មានកិត្តិយសក្នុងការផ្តល់ជំនួយ បន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ពីលើ ជំនួយ ១០ ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់យើងគឺ កម្មវិធីស្បៀង អាហារពិភពលោក ដើម្បីជួយ ដល់ សហគមន៍ រងការប៉ះពាល់ដោយទឹក ជំនន់»៕