ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន» នៅវិមានសន្តិភាព។
សម្តេចតេជោបានប្រកាសបង្កើត «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន » នៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅ ជួយការពារក្តីជូនស្ត្រី មានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបាន ការការពារសិទ្ធិ តាមផ្លូវច្បាប់។
ចាប់តាំងពីបង្កើត « មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន » នេះមកបានធ្វើសកម្មភាព ជួយការពារក្តីជូនស្ត្រី មានជីវភាពខ្វះខាតនិងមិនមានលទ្ធភាព ទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ជាច្រើន ករណីផងដែរ ។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន » បានប្រកាសបង្ហាញលេខទូរស័ព្ទ ជាសាធារណៈ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហាផងដែរ ។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន » មានលោក គី តិច ជាប្រធាននិងមានសមាជិកសរុប១៣៨រូប នៅគ្រប់ រាជធានី-ខេត្ ត៕