ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន ប៉ុន្តែការនាំចេញកើនឡើងដល់ ២២ពាន់លានដុល្លារ

0
8

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលនិងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាក្នុងឆ្នាំ២០២០សេដ្ឋកិច្ចកម្ពុជាអវិជ្ជមានប៉ុន្តែការនាំចេញមានទំហំធំរហូតដល់២២ពាន់លានដុល្លារកើនឡើង១៨ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើឲ្យសេដ្ឋកិច្ចជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងគឺមានការកើនឡើង ១៨%។
សម្តេចតេជោបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថាឆ្នាំនេះយើងបានឆ្លងកាត់វិញ្ញាសារដ៏លំបាកៗ កូវីដ១៩ ទឹកជំនន់ ព្រឹត្តិការណ៍៣ វិច្ឆិកា សេដ្ឋកិច្ចរបស់យើងអវិជ្ជមានប៉ុន្តែទំហំនៃការនាំចេញរបស់យើងបានកើនដល់១៨%ឯណោះ ស្មើ២២ពាន់លានដែលយើងនាំចេញ»។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤,៥០០លានដុល្លារ។ ក្នុងនោះបានពីពន្ធដារលើសពី ២,៥០០លានដុល្លារ និងគយ ២,១០០លានដុល្លារ។សម្ដេចបញ្ជាក់ថា«ខ្ញុំគិតថានៅឆ្នាំ២០២១(សេដ្ឋកិច្ច) នឹងមានសន្ទុះឡើងវិញ។ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤ ៥០០លានដុល្លាររួចស្រេចទៅហើយ ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២ ៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២ ១០០លានដុល្លារ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here