នាយករដ្ឋមន្រ្តី ស្នើក្រុមមេធាវីស្ម័គ្រចិត្ត ឲ្យជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ

0
11

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យ មេធាវីរបស់រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីផ្លូវច្បាប់ នៅកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ មេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារនិងឯកភាពតាមសំណើរបង្កើតឲ្យមានលិខិតបទដ្ឋានចាត់តាំងឲ្យបានត្រឹមត្រូវ ចំពោះមេធាវីរាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមស្នើឲ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ផងដែរ»។

សូមរំលឹកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី ក្នុងនោះ សំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here