ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា នេះបានបញ្ជូនអូប័រ ទៅទទួលយកគ្រូបង្រៀនម្នាក់ ដែលមានជំងឺលើសឈាម ហើយបានដួលប្រកាច់ នៅលើកោះរ៉ុង មកកាន់មន្ទីរពេទ្យ។
តាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន លោកឧកញ៉ា ទៀ វិចិត្របានសរសេរថា «ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋដួលបង្កាច់ គាត់ឈ្មោះ លោកគ្រូ ងែត រ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលាបឋមព្រែកស្វាយ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ អាការះបណ្តាលមកពីមូលហេតុ លើសឈាម ខ្ញុំក៏សម្រេចបញ្ជូន អូប័រ ទៅទទួលយកគាត់មន្ទីរពេទ្យភ្លាមៗ សូមអរគុណក្រុមការងារទាំងអស់ ដែលបានជួយគាត់ទាន់ពេល» ៕