រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា កំពុងដឹកម៉ាស ២លាន ទៅប្រគល់ជូន រដ្ឋាភិបាលមីយ៉ាន់ម៉ា

0
8

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បាននិងកំពុងនាំយកអំណោយម៉ាស ២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូន រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីជាការរួមចំណែក បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា នាពេលនេះរួមមាន៖ ម៉ាសចំនួន២លាន ,ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here