ពលរដ្ឋខ្មែរជាប់គាំងនៅបរទេស ដែលកាន់លិខិតឆ្លងដែនហួសសុពលភាព អាចបំពេញបែបបទស្នើសុំថ្មីនៅស្ថានទូត

0
11

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សិស្សនិងនិស្សិតទាំងអស់ ដែលកំពុងស្នាក់នៅឬសិក្សានៅសហរដ្ឋអាមេរិក ឲ្យបានជ្រាបថា យោងលើការស្នើរសុំ និងការខិតខំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយការលំបាក របស់ពលរដ្ឋខ្មែរនៅបរទេស ក្រសួងមហាផ្ទៃបាន សម្រេចយល់ព្រមឲ្យពលរដ្ឋខ្មែរកំពុងជាប់គាំងនៅបរទេស ដោយសារជំងឺកូវីដ១៩ ដែលកាន់លិខិតឆ្លងដែនធម្មតា ហួសឬជិតហួសសុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំផ្ដល់លិខិតឆ្លងដែនធម្មតាថ្មី តាមរយៈស្ថានទូតបាន។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្នុងការស្នើរសុំសមីខ្លួនត្រូវបង់កម្រៃ សេវាទៅតាមការកំណត់របស់រដ្ឋ តាមរយៈអាណាព្យាបាល ឬសមាជិកក្រុមគ្រួសារ ដែលត្រូវទៅបំពេញបែបបទជំនួស នៅនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។

សំណុំឯកសារត្រូវភ្ជាប់មកជាមួយរួមមាន៖ ១-លិខិតឆ្លងដែនថតចម្លង( ដោយមានការបញ្ជាក់របស់ស្ថានទូត) , ២-រូបថតថ្មីទំហំ៤x៦ចំនួន២សន្លឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here