រដ្ឋមន្ដ្រីមហាផ្ទៃ៖ តំបន់ទន្លេមេគង្គ និងត្រីកោណមាស នៅតែជាចំណុចកណ្តាល នៃការផលិតចែកចាយគ្រឿងញៀន

0
8

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងដោយយោងតាមការស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងថា អនុតំបន់ទន្លេមេគង្គ និងតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀន សម្រាប់ឧក្រិដ្ឋជនបន្ត ចែកចាយក្នុងតំបន់ និងពិភពលោក។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ តា មប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានឲ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិត តែការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កការរាំងស្ទះ និងការរឹតបន្ដឹងនានាដល់ការធ្វើ ដំណើរឆ្លងដែនក្នុងប្រទេស និងតំ បន់ ជាពិសេស សកលលោកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសម្រាប់កម្ពុជាកត់ សម្គាល់ឃើញថា ការជួញដូរគ្រឿងញៀន នៅតែជាបញ្ហាដ៏ក្តៅគគុកដែលបាននិងកំពុងបង្កផលប៉ះពាល់ប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញដល់សន្តិសុខ សុវត្ថិភា ព សុខមាលភាពសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងនៅតំបន់ទីក្រុង រហូតរីកសាយភាយដល់ទីជនបទ។

សម្ដេច មានប្រសាសន៍ថា «តាមការស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងមកបង្ហាញថា អនុតំបន់ទន្លេ មេគង្គ ជាពិសេសតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀនខុសច្បាប់ រួមទាំង ប្រភេទគ្រឿងញៀនសំយោគ សម្រាប់ឧក្រិដ្ឋជនបន្តចែកចាយនៅក្នុងតំបន់ និងពិភពលោក។ សកម្មភាពនេះ បាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែល យើងចាំបាច់ត្រូវតែមាន វិធានការជាក់ស្តែងបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ ដ៏គ្រោះថ្នាក់នេះ»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា កម្ពុជាក៏កំពុងដំណើរការរៀបចំច្បាប់ប្រឆាំងបទល្មើស បច្ចេកវិទ្យាព័ត៌មាន ដែលត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋាន នៃអនុសញ្ញាអន្តរជាតិប៊ុយដាប៉េស ស្តីពីឧក្រិដ្ឋ កម្មអ៊ិនធឺណិត ឆ្នាំ២០០១ និងក៏មានការចូលរួមផ្តល់ធាតុចូលពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗមួយចំនួន ដូចជាក្រុមហ៊ុន Facebook, Google, Amazon ជាដើម។

រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានបន្ដទៀតថា កម្ពុជានឹងជំរុញឲ្យសេចក្តីព្រាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ បានអនុម័ត និងដាក់ឲ្យប្រើប្រាស់បានឆាប់ ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាពនៃលំហអឺនធឺណិត បញ្ចៀសបាន ហានិភ័យនានាពីការវាយប្រហារភេរវកម្មបច្ចេកវិទ្យា ព្រមទាំង ដើម្បីការពារក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងរួមចំណែកធានាដល់ដំណើរការរៀប ចំរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា បានបង្ក្រាបករណីគ្រឿងញៀន ដោយ ឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណជាង ១ម៉ឺន ៣ពាន់នាក់ ដែលក្នុងនោះ ករណីមួយចំនួនធំត្រូវបាននាំចូលមកកម្ពុជា តាមព្រំដែនគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here