គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅសល់៩នាក់ ដដែល

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយករណីព្យាបាល ជាសះស្បើយក៏គ្មានដែរ ដោយអ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន៩នាក់ដដែល។

សូមបញ្ជាក់ថាាគិតត្រឹម ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣០៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់ (គ្មានអ្នកស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here