ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៧នាក់ ( ស្រី ៤ នាក់ )និង របួសស្រាល ៤នាក់ ( ស្រី ម្នាក់ )។
យោងតាមទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកទូទាំង ប្រទេសចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្តាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ វិចិ្ឆកាបានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន៨លើក៕