ភ្នំពេញ៖ ជនសង្ស័យចំនួន៦៥នាក់( ស្រី ៤ នាក់ )ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទ បទល្មើសគ្រឿងញៀន ចំនួន៣៧ករណីទូទាំងប្រទេសនៅ ថ្ងៃទី២៦ ខែវិច្ឆិកានេះ។
ក្នុង ចំណោម ជនសង្ស័យ ទាំង៦៥នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀនចំនួន៣២ នាក់ និងមុខសញ្ញា ប្រើប្រាស់ គ្រឿងញៀន ៣៣ នាក់។
វត្ថុតាងដែលចាប់យក សរុបក្នុង ថ្ងៃទី២៦ ខែវិច្ឆិកា រួម មាន ៖ – មេ តំ ហ្វេ តា មីន (Ice) = ២១,៦៥ ក្រាម និង ២៥ កញ្ចប់តូចនិង មេតំហ្វេតាមីន(WY)=០,០៩ ក្រាម ។
លទ្ធផល ខាងលើ ៨ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល : ៧ អង្គភាព រួមមានដូចខាងក្រោម៖
១ / មន្ទីរ ៖ ជួញដូរ ៥ករណី ឃាត់៥នាក់ ប្រើប្រាស់៦ករណី ឃាត់ ១៦ នាក់ ចាប់យក ice ១០,៩៨ ក្រាម។
២ / បន្ទាយ មាន ជ័យ ៖ ជួញដូរ ១ករណីឃាត់៣នាក់ ប្រើប្រាស់១ករណី ឃាត់១នាក់ ចាប់យក ice ១,៣៩ក្រាម និង Wy ០,០៩ ក្រាម ។
៣ / បាត់ដំបង ៖ ជួញដូរ២ករណី ឃាត់៤នាក់ ប្រើប្រាស់៤ករណី ឃាត់៦នាក់ ចាប់យក ice ៦,៧៩ ក្រាម។
៤ / កណ្ដាល ៖ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យក ice ៨ កញ្ចប់តូច។
៥ / ព្រះ សីហនុ៖ ជួញដូរ១ ករណីឃាត់១នាក់ ប្រើប្រាស់១ករណីឃាត់១នាក់ ចាប់យក ice ១,៩៣ក្រាម។
៦ / ត្បូងឃ្មុំ ៖ជួញដូរ១ករណី ឃាត់១នាក់និងអនុវត្តន៍ដីកា១ ចាប់១នាក់ ចាប់យក Ice ០,៥៦ ក្រាម។
៧ / រាជធានី ភ្នំពេញ ៖ ជួញដូរ៦ករណី ឃាត់៩នាក់ ប្រើប្រាស់៣ករណី ឃាត់៥ នាក់ចាប់ យក ice ១៤ កញ្ចប់តូច។
កងរាជអាវុធហត្ថ : ២អង្គភាព
១ / ប៉ៃលិន៖ ប្រើប្រាស់២ករណី ឃាត់៤នាក់ ។
២ / រាជធានី ភ្នំពេញ៖ ជួញដូរ៣ករណី ឃាត់៧នាក់ ចាប់យក ice ៣កញ្ចប់ តូច៕