លោកស្រី ហ៊ុន ស៊ីណាត នាំយកអំណោយ ទៅចែកជូនពលរដ្ឋដែលជួបការខ្វះខាតជាង ១០០គ្រួសារ នៅស្រុកជុំគីរី

0
7

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ វិច្ឆិកានេះ បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតប្រមាណ ១២០គ្រួសារ នៅឃុំស្នាយអញ្ជិត និងស្រែចែង ក្នុងស្រុកជុំគីរី ខេត្តកំពត ។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ការបំពេញនូវសេចក្ដីល្អ នាំឲ្យយើងមានសេចក្ដីសុខក្នុងផ្លូវចិត្ត ថ្ងៃនេះជំនាងផ្ទះនាំបងប្អូនក្មួយ មកចែកអំណោយដល់ ប្រជាពលរដ្ឋដែលជួបការខ្វះខាត ស្ថិតនៅឃុំស្នាយអញ្ជិត និងស្រែចែងក្នុងស្រុកជុំគីរី ខេត្តកំពត មាន ១២០គ្រួសារ ។

ក្នុង១គ្រួសារអង្ករ ២៥គីឡូ ,មី១កេះ ,ត្រីខកំប៉ុង១យួរ , ទឹកត្រី១យួរ ,ក្រម៉ា១ និងថវិការ ៣ ម៉ឺនរៀល ពេលនេះខ្ញុំមានឱកាសជួយគាត់បានខ្ញុំជួយ ពីព្រោះបុណ្យមិនបំភ្លេចម្ចាស់ទានឡើយ សូមជូនផល្លានិសង្ឃ ដែលកើតបានពីការចែកទាន ដល់ប្រជាពលរដ្ឋជួបការខ្វះខាត នេះដល់បងប្អូនកូនក្មួយ និងមិត្តរួមហ្វេសប៊ុកទាំងអស់ចំណែកស្មើៗគ្នា សុំអនុមោទនាបុណ្យ។ ថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here