ក្រុមហ៊ុនកម្ពុជាតេលា ផ្ដល់រថយន្ត ១០គ្រឿង ដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម

0
7

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រុមហ៊ុនកម្ពុជាតេលា បានផ្តល់រថយន្ត ចំនួន ១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធន: ចំនួន ០៦គ្រឿង ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំង ពិសេសប្រឆាំងភេរវកម្ម។

ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែ បានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធន: និងការជួយដោះស្រាយតម្រូវការផ្សេងៗ របស់កងទ័ពនាពេលកន្លងមក។

លោកក៏បានបន្តលើកឡើងថា ការផ្តល់រថយន្តទាំង ១០គ្រឿងនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹង សេចក្តីត្រូវការជាក់ស្តែងរបស់ អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការ ចល័តផ្គត់ផ្គង់ប្រេងឥន្ទន: ឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជា ចេញធ្វើប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។

លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមាន តម្រូវការក្នុងកាល:ទេស:ណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀមជួយ ដោះស្រាយឱ្យអស់លទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here