ភ្នំពេញ÷ លោក ដួង តារា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខា ធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបន្ថែមលេីមុខងារបច្ចុប្បន្ន តាមសំណេីរទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី។
ជាមួយនឹងការទទួលបានការដំឡេីងតំណែងនេះ លោកដួងតារាបានលេីកឡេីងតាមរយ:គេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៧ វិច្ឆិកានេះថា “ខ្ញុំបាទ ដួង តារា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបខ្ញុំបាទជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ”។
លោកដួងតារាបានបញ្ជាក់បន្ថែមថា” ក្នុងឱកាសមាស នេះខ្ញុំបាទនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋរបស់សម្តេចអោយបានល្អបំផុត។ ខ្ញុំបាទសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស”៕