សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ យើងអាចភ្លេចជំងឺអេដស៍ តែអេដស៍មិនដែលភ្លេចយើងឡើយ

0
12

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា យើងអាចភ្លេចជំងឺអេដស៍ តែជំងឺអេដស៍មិនដែល ភ្លេចយើងឡើយ។

យោងតាមសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោមប្រធានបទ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» ដែលចេញនាពេលថ្មីៗនេះ បានឲ្យដឹង ថា «ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រ័យនៅឡើយ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍ពុំ ភ្លេចយើងឡើយ»។

សម្ដេចបន្ដថា «បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍នឹងអាចផ្ទុះ ឡើងជាមិនខានឡើយ ជាពិសេសយើងមានការព្រួយបារម្ភក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជន ចំណាកស្រុកជាដើម»។

បន្ថែមពីនេះទៀត សម្ដេចក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើកទី៥ ឆ្នាំ ២០១៩-២០២៣ រួមជាមួយនឹងការលើកកម្ពស់ ការអនុវត្តវិធានការជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពី ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here