ក្រសួងព័ត៌មាន ឲ្យប្រ​តិ​បត្តិករប្រព័ន្ធផ្សព្វ​ផ្សា​​យ ចុះបញ្ជីពាណិជ្ជកម្មចៀសវាងមានឈ្មោះជាន់គ្នា

0
12

ភ្នំពេញ÷ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេ​ខា​ធិ​កា​រ​ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យប្រ​តិ​បត្តិករប្រព័ន្ធផ្សព្វ​ផ្សា​​យចុះប​ញ្ជី​ពា​ណិ​​ជ្ជកម្ម សម្រាប់​អា​​​​ជ្ញា​ប​ណ្ណ​លើវិស័យព័ត៌មាន និ​ង​សោ​​តទស្សន៍ និងចុះបញ្ជីម៉ាក​ពា​ណិ​ជ្ជ​​នាម ដើម្បីការពារផលប្រយោជន៍ ម្ចាស់ស្ថាប័ន និងចៀសវាងមានឈ្មោះជាន់គ្នា។នេះបើយោងតាមAKP។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ថ្មីៗនេះ មានប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និង​ពា​ណិ​ជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងពាណិជ្ជកម្ម និ​ង​ក្រ​សួងព័ត៌មាន តម្រូវឱ្យម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ទទួលបានសិទ្ធិក្នុងការផ្សព្វ​ផ្សា​យ​ពីក្រសួងព័ត៌មាន​ហើយ បន្តចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទៀត។

ចំពោះការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះលោកបានបញ្ជាក់ថា នឹ​ង​​ធានាអត្តសញ្ញាណនៃអង្គភាព ស្ថាប័នសារព័ត៌មាន និងសោត​ទ​ស្ស​ន៍​នី​មួយៗ មិ​នជា​ន់​លើ​អ​ត្ត​សញ្ញាណនៃអង្គភាព ស្ថាប័ន​ព័ត៌មាន និងសោតទស្សន៍ដទៃទៀត​ដែ​លបា​ន​ច្បា​ប់​អ​នុ​ញ្ញា​ត​រួ​ច​ហើយ។

លោកបន្ថែមថា ម្យ៉ាងទៀត ការចុះបញ្ជីតាមបទដ្ឋានគតិយុត្តនេះ នឹងការពារផល ប្រយោជន៍ស្រ​បច្បា​ប់​រ​បស់អ្នកស្នើសុំ​ចុះ​​ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងម៉ាក ដើម្បីការពា​រការប្រ​កួត​ប្រ​ជែ​ង​មិ​ន​ស្មោះ​​ត្រង់។ លើ​ស​ពី​​នេះ​ទៅទៀត បទដ្ឋានគតិយុត្តនេះ នឹងមិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាក និ​ង​​ពាណិ​​ជ្ជនាម ដែ​ល​ប​ណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ឬប្រ​ពៃ​ណី​ល្អរបស់​ជា​តិ និ​ង​ម៉ាកដែលមិនអាចចុះបញ្ជីបាន ដូចមានកំណត់ក្នុងច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here