លោក ដួង ដារា៖ សម្តេចតេជោ គឺជាឪពុកទី២ ដែលបានផ្តល់កំណើតដល់ខ្ញុំ

0
16

ភ្នំពេញ÷ លោក ដួង ដារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រីបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាឪពុកទី២ដែលបានផ្តល់កំណើតដល់លោក។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ដួងដារា បានលើកឡើងថា អរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរាប់អានស្រឡាញ់និងបានជូនពរទាំងក្នុង facebook និងតាមបណ្តាញសារព័ត៌មាន ក្នុងពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវទំនុកចិត្តលើរូបខ្ញុំតាមរយៈការតម្លើងតំណែងជា “រដ្ឋលេខាធិការ” បន្ថែមលើមុខងារបច្ចុប្បន្នដើម្បីអោយកាន់តែមានប្រសិទ្ធភាពការងារក្នុងបេសកកម្មបម្រើសម្តេច និងប្រជាពលរដ្ឋរបស់សម្តេច។

លោកបានបញ្ជាក់ថា “អត់ពីឪពុកបង្កើតរបស់ខ្ញុំ សម្តេចតេជោ គឺជាឪពុកទី២ដែលបានផ្តល់កំណើតដល់ខ្ញុំ។ តាំងពីខ្ញុំបានបម្រើការងារជូនសម្តេច លោកតែងតែអប់រំ ប្រៀនប្រដៅដល់រូបខ្ញុំអោយធ្វើអំពើល្អជួយពលរដ្ឋទន់ខ្សោយ “អង្គុយកាន់តែខ្ពស់ សម្លឹងមើលអោយបានឆ្ងាយ”, “មានបុណ្យស័ក្តិយសកាន់តែធំ ត្រូវធ្វើខ្លួនអោយកាន់តែទាបដែលជាទីស្រឡាញ់ និងក្តីសង្ឃឹម និងកក់ក្តៅរបស់ពលរដ្ឋ។ ខ្ញុំនឹងគោរពប្រតិបត្តិអោយបានខ្ជាប់ខ្ជួននូវ គតិណែនាំដ៏មានគុណតម្លៃបំផុតនេះ”។

លោកបន្ថែមទៀតថា ថ្ងៃនេះ ជួបគ្នាសៀមរាបអង្គរ ដែលជាទឹកដីដ៏បរវរស័ក្តិសិទ្ធរបស់កម្ពុជា។ សូមជូនពរបងប្អូនសុខសប្បាយនៅគ្រប់ទីកន្លែង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here