ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រៀមខ្លួនទទួលអ្នកដំណើរមកពីក្រៅប្រទេសនាប៉ុន្មានសប្ដាហ៍ក្រោយនេះ។
លោក មាន ចាន់យ៉ាដាបានលើកឡើងតាមរយ:ហ្វេស ប៊ុកនាថ្ងៃទី២៨ វិច្ឆិកានេះថា “ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល រាជធានីភ្នំពេញកំពុងពន្លឿនការងារសាងសង់មណ្ឌលចត្តាឡីស័កដែលទទួលអ្នកដំណើរស្នាក់នៅបានជាង ៥០០នាក់ នាប៉ុន្មានសប្ដាហ៍ក្រោយនេះដើម្បីធានាបាននូវការអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាន់តែមានប្រសិទ្ធភាពបន្ទាប់ពីប្រគល់សាលារៀនជូនសិស្សានុសិស្សនាពេលខាងមុខនេះ”។
សូមរំលឹកថា មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញថ្មីនេះ មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕