ទៀតហើយ​!​ អស់ពីពុលថ្នាំឥឡូវមនុស្សជាង៣០នាក់ បានពុលស្រាសកំពុងសង្រ្គោះ

0
12

ភ្នំពេញ៖ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បានឲ្យដឹងថា គិតត្រឹមម៉ោង១៨ និង០០នាទី ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​ អ្នកពុលស្រាស នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​ បានកើនឡើងដល់៣៣នាក់ហើយក្នុងនោះមាន៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។

លោកស្រីបានឲ្យដឹងបន្តថា ក្នុងចំណោម៣៣នាក់គឺនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមាន១១​ នាក់​ (ស្រី​ ១នាក់) និង​ នៅមណ្ឌលសុខភាព​អភិវឌ្ឍនន៍ មានបុរសចំនួន​២២​នាក់​ កំពុងសង្រ្គោះបឋម។

លោកស្រីបានស្នើកុំពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ​ ដេីម្បីចៀសផុតពីការពុល​ ដែលធ្វេីឲ្យបាត់បង់ជីវិត។

បើតាមលោកស្រី ឱ វណ្ណឌីន ករណីសង្ស័យពុលស្រាស​ បានកេីតឡេីងក្នុងចំណោមអ្នកដែលបានធូរស្រាល ពីពុលហេតុការសង្ស័យពុលដោយសារថ្នាំបាញ់នៅចំការឪឡឹកនៅ​ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​ ដោយបានទៅចូលរួមពិធីបុណ្យសពដែលបានស្លាប់ម្នាក់ពីហេតុការណ៍សង្ស័យពុលថ្នាំបាញ់នេះ​ ហេីយករណីសង្ស័យពុលស្រាសនេះ​ ក៏បណ្តាលឲ្យមានស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here