ក្រសួងសុខាភិបាលណែនាំពលរដ្ឋ កុំពិសារ ស្រាសដែលរៀបចំ គ្មានបច្ចេកទេសត្រឹមត្រូវ​

0
7

ភ្នំពេញ÷ ខណ:មានករណីពុលស្រាស នៅខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យមនុស្សមួយចំនួនចូលសង្គ្រោះនៅមន្ទីពេទ្យ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន អំពាវនាវដល់ពលរដ្ឋពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ​ ដេីម្បីចៀសផុតពីការពុល​ ដែលធ្វេីឲ្យបាត់បង់ជីវិត។

លោកស្រី ឱ​ វណ្ណឌីន​ បានប្រាប់តាមរយ:តេឡេក្រាមនាថ្ងៃទី២៧ វិច្ឆិកានេះ ឲ្យដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានអ្នកមានអាការ:ពុល​ ១១​ នាក់​ (ស្រី​ ១នាក់) និង​ នៅមណ្ឌលសុខភាព​អភិវឌ្ឍន៌ មានបុរសចំនួន​២២​នាក់​ កំពុង់សង្រ្គោះបឋម។

លោកស្រីបន្ថែមថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ កំពុងបញ្ជូនអ្នកមានអាការ:ពុលធ្ងន់​ចំនួន​ ៤នាក់​ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here