នាយករដ្ឋមន្ត្រី៖ មិនមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធឡើយ

0
11

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេករណីកម្ពុជាឆ្លងជំងឺកូវី១៩ចូលក្នុងសហគមន៍លើកដំបូង ។

សម្ដេចបន្តថា ខេត្តដែលពាក់ព័ន្ធក្នុងនោះរួម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យនិង ខេត្តមណ្ឌលគីរី។

ក្នុងសារសំឡេង តាមប្រព័ន្ធតេឡេក្រាមយប់ថ្ងៃទី២៨ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែនបានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធដែលក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោ បានបញ្ជាក់ថា “សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះនិង ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី”។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនៅតែដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាបធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here