អគ្គនាយកពន្ធនាគារ និងសមាជិកគ្រួសារ ៤នាក់ទៀតឆ្លងកូវីដ១៩ ខណៈ​អ្នកជាសះស្បេីយមាន២នាក់

0
8

ភ្នំពេញ÷ ក្រសួង​សុខាភិបាល​នៅថ្ងៃទី​២៩​ វិច្ឆិកា​នេះបានប្រកាសឱ្យដឹងពីរកឃើញអ្នកប៉ះពាល់ ៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក​ ឆែម សាវុធ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃរួមទាំងសមាជិកគ្រួសារ៤នាក់ទៀត បាន​ធ្វើតេស្ត​រក​ឃើញ វិជ្ជមាន កូ​វី​ដ​-១៩
បន្ទាប់​ពី​ភរិយា​របស់​លោក ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​កូ​វី​ដ​-១៩ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ។

ជាមួយ​គ្នា​នោះក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here