ឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀន ជិត១គីឡូក្រាម

0
9

ភ្នំពេញ÷ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៣:៣០ នាទី នៅចំណុចបន្ទប់ផ្ទះជួល គ្មានលេខ ផ្លូវមេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៨)របស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អ៉ឹង ហាវ ព្រមទាំងមានការសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជ
អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន ជិត១ គីឡូក្រាម និងធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់។

ជនសង្ស័យមាន ឈ្មោះ វ៉ាង ឃីស៉ីង(WANG KEXING ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ចិន។

វត្ថុតាងចាប់យកបានរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេមីន(WY)៧៤០០គ្រាប់ ទម្ងន់សុទ្ធ៧៩០.៥៧ក្រាម។

ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here