ភ្នំពេញ៖ ក្រសួងសុខាភិបាលបានកំណត់យកបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្រាប់ធ្វេីតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយារបស់់លោក ឆែម សាវិធ អគ្គនាយកពន្ធនាគារ ដែលរកឃេីញវិជ្ជមានវីរុសកូវីដ-១៩។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែ វិច្ឆិកា នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ” ទីតាំងមួយទៀតត្រូវបានកំណត់រៀបចំសម្រាប់ធ្វេីតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារ ដែលរកឃេីញ វិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ដូច្នេះ សូមអញ្ជេីញសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធករណីខាងលេី ទៅធ្វេីតេស្តឲ្យបានគ្រប់ៗគ្នា៕