បង្ក្រាបគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា បានជាង២ គីឡូក្រាម

0
9

ភ្នំពេញ÷ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ផ្នែកការិ.ប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន ពីឡាវមកកម្ពុជា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជាង២គីឡូក្រាម។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង១៦និង ០០នាទី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០នៅចំណុច ភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនសង្ស័យ១នាក់ ឈ្មោះធីង.សីហា
ភេទប្រុស ឣាយុ២០ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃំុព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ។

ចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០០០០ គ្រាប់ ស្មើទម្ងន់ ២០៣២,២ គ្រាប់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here