លោកស្រី ឱ វណ្ណឌីន៖ ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅ

0
9

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្នុងដំណាក់កាល ជំងឺកូវីដ-១៩នេះកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ ដាក់អ្នកនេះ អ្នកនោះអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៍វិធានការការពារ ខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍។

តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២៩ វិច្ឆិកានេះ លោកស្រីឱ វណ្ណឌីន បញ្ជាក់ថា «ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ ដាក់អ្នកនេះ អ្នកនោះអីណា ។អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៍វិធានការការពារ ខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍»។

លោកស្រីបញ្ជាក់ថា នៅប្រទេសគេដែលមានធនធានច្រើនជាងកម្ពុជា នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែននាក់។កម្ពុជាតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំ ហើយ ដែលមិនមានការចម្លងចូលសហគមន៍ ទើបតែនាពេលនេះទេ ជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៍ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានដើរកម្សាន្ដ ធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ការ រាតត្បាតបន្ត និងដើម្បីសុខភាពទាំងអស់គ្នា។
ជាងនេះទៅទៀត អ្នកនាំពាក្យ

ក្រសួងសុខាភិបាល បង្ហាញក្ដីសង្ឃឹមថា ក្នុងស្មារតីសាមគ្គីភាព រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយកម្ពុជានឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here