មេបញ្ជាការ​កងទ័ពជើងគោក ឧបត្ថម្ភសម្ភារ និងគ្រឿងអេឡិចត្រូនិច ដល់សាលាពលទាហានយោធ ភូមិភាគទី៣ និងយោធភូមិភាគពិសេស

0
8

ភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ភ សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនសាលាពលទាហានយោធភូមិភាគទី៣ និងសាលាពលទាហានយោធភូមិភាគពិសេស ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃ និងការងារបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមកងទ័ពជើងគោក។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិចទៅដល់សាលាពលទាហានយោធភូមិភាគទី៣ និងសាលាពលទាហានយោធភូមិភាគពិសេស នៅពេលនេះ គឺដូចគ្នាទៅនិងការឧបត្ថម្ភទៅកាន់សាលាពលទាហានយោធភូមិភាគទី១,ទី២,ទី៤ និងទី៥កន្លងទៅដែរ ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រយួដៃ ចំនួន៦គ្រឿង កុំព្យូទ័រលើតុ ចំនួន ១៤គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ១៣គ្រឿង ម៉ាស៊ីនកូពីខ្នាតធំ ចំនួន១គ្រឿង ម៉ាស៊ីនស្លាយ ចំនួន៦គ្រឿង ក្តារខៀនចល័ត ចំនួន ១៨ផ្ទាំង តុការិយាល័យ ចំនួន ១១ តុដាក់កុំព្យូទ័រ ចំនួន ១៤ និងទូរដាក់ឯកសារ ចំនួន៣។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើ ដែលមានការអញ្ជើញចូលរួមពីតំណាងសាលាពលទាហានយោធភូមិភាគទី៣ និងតំណាងសាលាពលទាហានយោធភូមិភាគពិសេស និងវរសេនីយ៍ត្រី ហេង ភក្តី ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here