ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថាគ្មានអ្នកណា មានសិទ្ធិយកប្រាក់ពីប្រជាពលរដ្ឋ សម្រាប់ការធ្វើតេស្ត រកមេរោគកូវីដ១៩នោះទេ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថាគ្មានអ្នកណាមានសិទ្ធិដើម្បីទទួលយកប្រាក់ពីប្រជាពលរដ្ឋសម្រាប់ការធ្វើតេស្តរកមេរោគកូវីដនោះទេដូច្នេះសូមអ្នកពាក់ព័ន្ធឬមានការសង្ស័យឆ្លងជំងឺកូវីដ១៩ប្រញាប់ប្រញាល់មកធ្វើតេស្ត។

តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅរាត្រីថ្ងៃទី២៩ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា«សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសូមប្រញាប់ប្រញាល់មកធ្វើតេស្តហើយកុំព្រួយថានឹងមានការយកលុយយកកាក់ពីសំណាក់ប្រជាពលរដ្ឋឲ្យសោះ។គ្មានអ្នកណាមានសិទ្ធិដើម្បីទទួលយកប្រាក់ពីប្រជាពលរដ្ឋសម្រាប់ការធ្វើតេស្តរកមេរោគកូវីដនោះទេ»។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុនន សែន បានលើកឡើងថាអ្វីដែលរាជរដ្ឋាភិបាលត្រូវការគឺឲ្យបងប្អូនមានសុវត្ថិភាពធានាបានអាយុជីវិត និងមិនមានការឆ្លងរាលដាលក្នុងប្រទេសរបស់យើង។
សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ គឺជារឿងធ្ងន់ធ្ងរណាស់ ដែលមិនធ្លាប់មាននៅកម្ពុជារយៈពេលជាង១១ខែមកនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តីនានា នៅតាមស្ថាប័នរដ្ឋក្នុងការចាត់ចែងឱ្យមន្ត្រីរបស់ខ្លួនបម្រើការងារពីចម្ងាយ សម្រាប់អ្នកដែលស្ថិតក្នុងភាពសង្ស័យ និងអាចបិទផ្នែកណាមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងអភិបាលរាជធានី-ខេត្ត ផ្អាកជាបណ្តោះអាសន្ន នូវភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ-១៩ហើយក្រសួងអប់រំក៏មានសិទ្ធបិទឬផ្អាកសាលារៀនណាដែលមានការសង្ស័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here