ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវអបអរសាទរ ខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃ មនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០ ១៦-៣០ វិច្ឆិកា ២០២០) នៅទីក្រុង អា ឌី ស អាបាបា ប្រទេសអេត្យូពី ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប៉ីដងវែង ជាឧបករណ៍ តន្ត្រី វ័យ ចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែល មានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផង ដែ រ ។ ចាប៉ីអាចលេងបាន មានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើត បទ ថ្មី ៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជា ទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដ ល់ ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
សម្ដេចតេជោ ក៏បានអរគុណដល់ព្រឹទ្ធាចារ្យ សិ ល្ប ករ ចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះ ឱ្យ បានគង់ វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែ ខ្នះខ្នែង ក្នុងការសិក្សា ស្រាវ ជ្រា វក៏ដូចជា រៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌ របស់ កម្ពុជា មួ យ ចំនួនចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចក៏បាន ប្រាប់ឲ្យបងប្អូនជនរួមជាតិបន្តថែរក្សា សម្បត្តិ បេ តិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្ស ជាបន្តបន្ទាប់ទៀត៕