កូវីដ១៩៖ បិទគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ

0
11

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្អាកដំណើរការបណ្ដុះបណ្ដាល នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជនទាំងអស់ ចំនួន ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា គ្រប់គ្រឹះស្ថានទាំងអស់ ក៏អាចបន្តដំណើរការបណ្តុះបណ្តាល តាមប្រព័ន្ធបណ្តុះបណ្តាល ចម្ងាយ ឬអនឡាញ (ONLINE)។

LEAVE A REPLY

Please enter your comment!
Please enter your name here