នាយករដ្ឋមន្ត្រី បញ្ជាឲ្យរដ្ឋមន្ត្រីអប់រំ ផ្អាកដំណើរសិក្សាសិស្សថ្នាក់ទី១២ នៅតាមសាលា បណ្ដោះអាសន្ន (Video)

0
24

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យផ្អាកដំណើរសិក្សារបស់សិស្សថ្នាក់ទី១២ នៅតាមសាលារៀន ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ និងជំនួសមកវិញដោយការរៀនតាមអនឡាញ ។

តាមរយៈសារជាសំឡេង ដែលបង្ហោះលើហ្វេសប៊ុក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំត្រូវធ្វើសកម្មភាពជាបន្ទាន់ ទាក់ទិននឹងការបិទសាលារៀន បិទបវេសនាការ ហើយនៅក្នុងរយៈពេលរៀនបន្ត សម្រាប់សិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡង ក៏គួរតែផ្អាកសិន។ សាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចគ្នាដែរ គឺត្រូវផ្អាកចំនួន ១៤ថ្ងៃសិន» ។

ខាងក្រោមនេះជាសារសំឡេងទាំងស្រុង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

LEAVE A REPLY

Please enter your comment!
Please enter your name here