នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមក្នុងសម័យ ប្រជុំពិសេសលើកទី៣១ របស់មហាសន្និបាត UN ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

0
8

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា ដោយសារជំងឺរាតត្បាតសកលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច ពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស ធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍អន្តរជាតិ និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/
រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការ
អនុវត្តវិធានការឆ្លើយតបជារួមក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល
កូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។

នៅក្នុងសុន្ទរកថាគន្លឹះ សម្តេច តេជោនាយករដ្ឋមន្រ្តី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាព ពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here