ភ្នំពពេញ៖ ដំរីអាស៊ី ឈ្មោះ ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោង នៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។
ការមកដល់នេះ ក៏មានការទទួលស្វាគមន៍ ពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងអង្គការ Four Paws ព្រមទាំងមានព្រះសង្ឃប្រោះព្រំមង្គលសិរីសួស្តី សម្រាប់ដំរីនេះផងដែរ។
កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរី ដ៏ឯកោមួយនេះ។