ថ្ងៃទី១ នៃដំណើរការប្រឡង​ឌីប្លូម​ប្រព្រឹត្ត​ទៅយ៉ាងរលូន ដោយ​ប្រកាន់ភ្ជាប់វិធានការរបស់ក្រសួងសុខាភិបាល

0
9

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានអោយដឹងថា ដំណើរការសំណេរ​ថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបានពិនិត្យនូវកម្ដៅ​បេក្ខជន​មុនចូលក្នុងមណ្ឌលនិងបន្ទប់​ប្រឡង ពាក់ម៉ាស​ការពារ និងរក្សា​គម្លាតបានយ៉ាងខ្ជាប់ខ្ជួន​។

បេក្ខជន​ បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មាន​ចំនួន០៦​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង​សីលធម៌-ពលរដ្ឋវិជ្ជា ។

បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង៕

LEAVE A REPLY

Please enter your comment!
Please enter your name here